បណ្ដាផ្លូវថ្មីនៅស្រុក Muong Khuong

Theo VOV -
Chia sẻ
(VOV)_ Muong Khuong​ ខេត្ត Lao Cai ជាស្រុកមួយក្នុង  
ចំណោមស្រុកក្រីក្របំផុតចំនួន៦២ ក្នុងទូទាំងប្រទេស 
វៀត ណាម។ ដោយសារនៅតំបន់ព្រៃភ្នំ ឆ្ងាយដាច់ ស្រ
យាលដូច្នេះ  Muong Khuong មានគោលបំណង ប្រមូល
ផ្តុំអនុវត្តបទដ្ឋានទី២ បទដ្ឋានអំពីការកសាងផ្លូវ គមនាគមន៍ជនបទបណ្ដា
ផ្លូវថ្នលថ្មីធំទូលាយ កំពុងកកើតឡើង  មិនគ្រាន់តែនៅស្រុក Muong Khuong 
ប៉ុណ្ណោះទេ ថែមទាំងនៅគ្រប់ឃុំ ភូមិរបស់ខេត្ត Lao Cai ទៀត ផង។

(VOV)_ Muong Khuong​ ខេត្ត Lao Cai ( នៅភាគខាងជើងវៀត ណាម)  ជាស្រុក​មួយក្នុងចំណោមស្រុកក្រីក្របំផុតចំនួន៦២ ក្នុងទូទាំងប្រទេសវៀត ណាម។ ដោយ​សារនៅតំបន់ព្រៃភ្នំ ឆ្ងាយដាច់ស្រយាល ដូច្នេះ Muong Khuong  មានគោល​បំណង​ប្រមូលផ្តុំអនុវត្តបទដ្ឋានទី២ បទដ្ឋានអំពីការកសាងផ្លូវ គមនាគមន៍ជនបទ។ បណ្ដា​ផ្លូវថ្នលថ្មី ធំទូលាយ កំពុងកកើតឡើង មិនគ្រាន់តែនៅស្រុក Muong Khuong ​ប៉ុណ្ណោះ​ទេ ថែមទាំងនៅគ្រប់ឃុំ ភូមិរបស់ខេត្ត Lao Cai ទៀតផង។

បណ្ដាផ្លូវថ្មីនៅស្រុក Muong Khuong - ảnh 1
​ស្រុក Muong Khuong​ (internet)


          ភូមិ Sin Chai កំពុងចូលក្នុងរដូវប្រមូលផលស្រូវ ពោត។ ទោះបី​ផ្លូវថ្មីដែលទើបបាន កសាង នៅមិនទាន់ស្មើល្អក្តី ​ប៉ុន្តែបើប្រៀងនឹងមុននេះ១ខែ បានមានការផ្លាស់ប្តូរជាច្រើន
ហើយ។ ឥឡូវនេះ គ្រួសារណានៅ Sin Chai ក៏អាចទិញម៉ូតូធ្វើ ជា មធ្យោបាយធ្វើដំណើរ​ទៅវិញទៅមកបានយ៉ាងងាយស្រួល។ ​ បងស្រី Pham Thi Nhung បានអោយដឹថា៖ 

          “ មុននេះ ផ្លូវគមនាគមន៍ជនបទសុទ្ធតែជាជាផ្លូវតូច។ ផ្លូវនេះធ្វើដំណើរបានតែម្នាក់
និងលី​អង្ករបាន១បាវ ​ក្នុងមួយថ្ងៃលីបាន៣បាវតែប៉ុណ្ណោះ។​ ឥឡូវនេះ យើងអាច ជួល​ឡានដឹកពោត អង្ករ​បាន​យ់ាងស្រួល។​ គ្រួសារណាមិន​ជួលឡាន គឺគេ​អាចប្រើម៉ូតូ ដឹក
បាន។ ​ដឹកក្នុង១ថ្ងៃ​បានរាប់សិបបាវ។ងាយស្រួលណាស់។​​”

បណ្ដាផ្លូវថ្មីនៅស្រុក Muong Khuong - ảnh 2
បណ្ដាផ្លូវថ្មីនៅស្រុក Muong Khuong(http://xahoi.com.vn)

          ដោយទឹកមុខញញឹម​ បងស្រី Pham Thi Nhung​ បានរៀប​រាប់​អំពីបណ្ដាថ្ងៃ​ដំបូងដែល
ភូមិ Sin Chai អនុវត្ត​កម្មវិធីកសាងជនបទថ្មី។ ​នាពេល​នោះ ជនរួមជាតិភាគច្រើនបានយល់
ពីសំដី​របស់កម្មាភិបាល​ ​ក្នុងការកសាងផ្លូវភូមិ។

          “ ប្រជាជនត្រូវ​ចំណាយកម្លាំង និង​ដី ដើមឈើ ដំណាំ…ដើម្បីធ្វើផ្លូវដោយក្តី
សប្បាយ​រីក​រាយណាស់។ ”

          ផ្លូវក្នុងភូមិ Sin Chai ប្រវែង១គីឡូម៉ែត្រ ទទឹង៣ម៉ែត្រ។ ​ផ្លូវធំ​ ឆ្លង់​កាត់​ព្រែកនិង​ស្រែររបស់គ្រួសាររាប់សិបគ្រួរ។​ ប៉ុន្តែគ្មានអ្នកណាស្ដាយ ឬ​ប្រឆាំងជំទាស់ទេ។គ្រួសារ
បងស្រី Lo Thi Lien បានស្ម័គ្គចិត្តផ្តល់ដីជាង ៤០០​ម៉ែត្រក្រឡា​ដើម្បី​ធ្វើផ្លូវ បានអោយ
ដឹងថា៖

          “ ខ្ញុំមិនស្តាយទេ មានផ្លូវដើរ អ្នកណាទៅក៏បាន។ ខ្ញុំក៏ធ្វើដំណើរទៅវិញទៅមក​
ងាយ​ស្រួលដែរ។ ”

          កម្មវិធីកសាងជនបទថ្មី​ជាកម្មវិធី១ក្នុងចំណោមកម្មវិធីដែលបានរដ្ឋអំណាច​ សមា
គម​​​គ្រប់​ជាន់ថ្នាក់នៅស្រុក Muong Khuong យកចិត្តទុកដាក់ជាពិសេសនិង​អនុវត្តយ៉ាង
ម៉ត់ចត់។ គណះកម្មាធិការបញ្ជាណែនាំការកសាងជនបទថ្មី​ត្រូវបានបង្កើតនិងសុក្រិដ្ឋពី
ស្រុកទៅដល់​ឃុំ ដើម្បីចេញបែបបទធ្វើសកម្មភាពជាក់ស្ដែង។ លោក Nguyen Manh
Thanh ប្រធានការិយាល័យកសិកម្ម ស្រុក Muong Khuong បានអោយដឹងថា៖

          “ គណះកម្មាធិការបានផ្អែកទៅលើបទដ្ឋានចំនួន១៩ របស់សេចក្ដីសម្រេច​ចិត្ត​
លេខ​៤៩១ បានបញ្ជាអោយស្ថាប័ន ផ្នែក​សមត្ថកិច្ចដែលទាក់ទិនដល់​បទដ្ឋាន​ណា​គឺប្រ
ធាន​ស្ថាប័ន ផ្នែកនោះ និងជាសមាជិកគណះកម្មាធិការថ្នាក់ស្រុក ត្រូវ​ទទួលបន្ទុក​បទ
ដ្ឋាននោះ។ ស្រុកបង្កើតក្រុមសម្របសម្រួលដើម្បីជួយឧបត្ថម្ភ​ការងារអោយ​ប្រធាន ​តាមដាន បូកសរុប បញ្ជាណែនាំមូលដ្ឋានអនុវត្ត។ ”

          មកដល់បណ្ដាឃុំ ភូមិរបស់ស្រុក Muong Khuong ក្នុងរយះពេលដើមឆ្នាំ ២០១៣ ​នឹងឃើញបរិយាកាសធ្វើផ្លូវគមនាគមន៍ជនបទរបស់ប្រជាជនជាជនជាតិ Nung, Giay,
 Bo Y, Padi....ចំពោះមុខ ការសម្រេចបណ្ដាបទដ្ឋានស្នូលរបស់កម្មវិធីគោល​ដៅជាតិ​កសាងជនបទថ្មី ចំពោះស្រុក Muong Khuong ខេត្ត Lao Cai ជាគោលដៅ​ស្នូល​ដើម្បី​លើកស្ទុយជីវភាពរស់នៅរបស់ប្រជាជននៃបណ្ដាជនជាតិនៅតំបន់ព្រៃភ្នំ ​ព្រំដែនរបស់
មាតុប្រទេស​៕

ប្រតិកម្មទៅវិញ